khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម André REICHARDT សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមសភាជាតិបារាំង
     
    ចែករំលែក ៖

    នៅថ្ងៃចន្ទទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ដល់ម៉ោង១៧:៣០នាទី រសៀល នៅសណ្ឋាគារ Fairmont Le Reine Relizabeth, Montréal-Canada គណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង (Section cambodgienne de l’Assemblée parlementaire de la Francophonie-APF) ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម André REICHARDT សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមសភាជាតិបារាំង-នៃសភាប្រើភាសាបារាំង (Section franchise de l’Assemblée parlementaire de la Francophonie) ។

    កិច្ចប្រជុំបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសមិត្តភាព និង រីករាយ ហើយបានផ្តោតសំខាន់លើ៖
    – កិច្ចពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាទាំងពីរ កម្ពុជា-បារាំង។
    -គម្រោងទស្សនកិច្ចសិក្សារបស់ក្រុមមិត្តភាពកម្ពុជា-បារាំងរបស់ព្រឹទ្ធសភាកម្ពុជា នៅទីក្រុង ប៉ារីស នៅចុងខែកញ្ញា ខាងមុខនេះ។
    -ការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី ២០ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីនៅឆ្នាំ២០២៦ នៅកម្ពុជា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ